បទ ៖ ជនជាតិខ្មែរកើតនៅលើដីខ្មែរ
- Vanna Hay
- Apr 16, 2018
- 1 min read
បទ ៖ ជនជាតិខ្មែរកើតនៅលើដីខ្មែរ
I - ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិយើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា ។ II - ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេសគេមកបង្វែរ ឲ្យខ្មែរនិងខ្មែរបែកសាមគ្គីគ្នា ។ R - ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេចកេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លាតាំងពីបុរាណ ។ III - ព្រលឹងជាតិនៅគង់វង្សបានយូរ ព្រោះតែយើងស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្ដីក្លាហាន លុះជាតិយើងបានស្គាល់ក្ដីរុងរឿង ។ ចងក្រងវាយជាអត្ថបទឡើងវិញដោយ ៖ ហៃ វណ្ណា (@vannahay)
Comments