top of page
Search

សុំ​សិទ្ធិ​ធ្វើ​នយោបាយ​?

  • Writer: Vanna Hay
    Vanna Hay
  • Jan 3, 2019
  • 1 min read

អត្ថបទ​ដោយ​ ៖​ សម​ រង្ស៊ី​ 

មុននឹងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូប ត្រូវដឹងថា ៖ ១- សិទ្ធិធ្វើនយោបាយនេះ គឺជាសិទ្ធិរបស់យើង ក្នុងឋានៈយើងជាពលរដ្ឋ ដូចមានធានាក្នុងរដ្ឋធម្មនុញ្ញ ហើយយើងមិនដែលមានទោសអ្វី ដែលអាចធ្វើឲ្យយើងបាត់បង់សិទ្ធិនេះទេ។ ២- សិទ្ធិនេះ ត្រូវបានតុលាការកំពូល ក្រោមបញ្ជាលោក ហ៊ុន សែន ដកហូតពីយើង ដោយអត្តនោម័ត និងដោយអយុត្តិធម៌ នៅពេលដែលតុលាការកំពូលនេះ បានរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ១៦ វិច្ឆិកា ២០១៧។ ៣- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យថា យើងទទួលស្គាល់ថាការដកហូតសិទ្ធិរបស់យើងនេះ បានធ្វើឡើងដោយស្របច្បាប់ និងយ៉ាងត្រឹមត្រូវ នៅពេលដែលតុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ។ ៤- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ដោយស្របច្បាប់ និងយ៉ាងត្រឹមត្រូវ។ ៥- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចាប់លោក កឹម សុខា យកទៅឃុំឃាំង នៅថ្ងៃ ០៣ កញ្ញា ២០១៧ តាមបញ្ជាតុលាការដែលមានលោក ហ៊ុន សែន នៅពីក្រោយ ជាទង្វើស្របច្បាប់ និងត្រឹមត្រូវ។ ៦- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចោទប្រកាន់លោក កឹម សុខា ពីបទ "ក្បត់ជាតិ" ពីសំណាក់តុលាការ គឺជាការចោទប្រកាន់ត្រឹមត្រូវ ហើយយើងដែលជាសហការីលោក កឹម សុខា ក៏ជាជនក្បត់ជាតិដែរ។ ៧- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងចាញ់បោក ឬក៏ចាញ់ការសម្លុតពី លោក ហ៊ុន សែន ហើយយើងរួមចំណែកក្នុងការសម្លាប់គណបក្សសង្គ្រោះជាតិ និងការសម្លាប់លទ្ធិប្រជាធិបតេយ្យ ក្រោមរបបលោក ហ៊ុន សែន។ 


 
 
 

Comments


Address

Phnom Penh, Cambodia

Contact

Follow

  • facebook
  • twitter
  • instagram
  • flickr
  • youtube

©2018 by Vanna Hay Official Website. 

bottom of page