top of page
Search

បទ ៖ នគររាជ

  • Writer: Vanna Hay
    Vanna Hay
  • Apr 16, 2018
  • 1 min read

បទ ៖ នគររាជ ១ ~ សូមពួកទេព្ដា រក្សាមហាក្សត្រយើង ឱ្យបានរុងរឿង ដោយជ័យមង្គល សិរីសួស្ដី យើងខ្ញុំព្រះអង្គសូមជ្រកក្រោមម្លប់ព្រះបារមី នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរបុរាណថ្កើនថ្កាន ។ ២ ~ ប្រាសាទសីលា កំបាំងកណ្ដាលព្រៃ គួរឲ្យស្រមៃនឹកដល់យសសក្ដិ មហានគរ ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹង ជំហរ យើងសង្ឃឹមពរភ័ព្វព្រេងសំណាងរបស់កម្ពុជា មហារដ្ឋកើតមានយូរអង្វែងហើយ ។ ៣ ~ គ្រប់វត្តអារាម ឮតែសូរសព្ទធម៌ សូត្រដោយអំណររំឭកគុណ ពុទ្ធសាសនា ចូរយើងជាអ្នកជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា គង់តែទេវតានឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឱ្យ ដល់ប្រទេសខ្មែរជាមហានគរ ។ នគររាជ ៖ គឺជាបទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ១៩៤៧ ដល់ ឆ្នាំ ១៩៧០ និង ពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ន ។ បទនេះត្រូវបាននិពន្ធឡើងនៅឆ្នាំ ១៩៤១ ដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ។ ចងក្រង វាយ ជា អត្ថបទ ឡើងវិញដោយ ៖ ហៃ វណ្ណា (@vannahay)


 
 
 

Comments


Address

Phnom Penh, Cambodia

Contact

Follow

  • facebook
  • twitter
  • instagram
  • flickr
  • youtube

©2018 by Vanna Hay Official Website. 

bottom of page