បទ ៖ ពង្សសាវតាខ្មែរ
- Vanna Hay
- Apr 16, 2018
- 1 min read
បទ ៖ ពង្សសាវតាខ្មែរ ១. ខ្មែរអើយ ចូរចាំជាក់ថា តាមពង្សសាវតា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង ទឹកដីខ្មែរធំទូលំទូលាយ ផ្សព្វផ្សាយ រុងរឿង គេតែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។ ២. អារ្យ ធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយចុងបូព៌ា សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា អាចយកសិក្សា ជាគោលការណ៍ដែលខ្មែរផ្សាយទៅ ។ ៣. ខ្មែរអើយ ចូរស្ដាប់សាវតា ដែលបានចរចារ បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា ។ ចងក្រងវាយជាអត្ថបទឡើងវិញដោយ ៖ ហៃ វណ្ណា (@vannahay)
Comments